• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធានការបង្ការ និងការពារជំងឺកូវីដ-១៩ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាបានចាត់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាបានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងពលករត្រឡប់មកពីក្រៅប្រទេស ឲ្យបាន យល់ដឹងវិធានការការពារអំពីជម្ងឺកូរវីដ១៩ នៅក្នុងភូមិចំនួន២ គឺភូមិព្រៃមូល និងភូមិហៀវ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ  ដែលមានចំនួនខ្នងផ្ទះសរុបទាំង ២ភូមិ ចំនួន ៥៥២ ខ្នងផ្ទះ

ស្មើនឹង ៦០៩ គ្រួសារ ប្រជាពលរដ្ឋសរុប ២៥០៨ នាក់ ស្រី ១២១១ នាក់ ក្នុងនោះពលករមកពីក្រៅប្រទេសមានចំនួន ២៣ នាក់  ស្រី ១២ នាក់ (មកពីប្រទេសថៃ) តាមរយៈការចាក់ផ្សព្វផ្សាយសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសរបស់យើង និងបានចុះអប់រំផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះទាំង២ភូមិ សរុប ៥៨ ខ្នងផ្ទះ ស្មើនឹង ៥៨ គ្រួសារ ប្រជាពលរដ្ឋសរុប ១៧៤ នាក់ ស្រី ៩០ នាក់ និងបានចុះជួបផ្ទាល់ ផ្សព្វផ្សាយដល់បងប្អូនចំណាកស្រុកចំនួន ៦ នាក់ ក្នុងនោះស្រី ២ នាក់។ ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម(IFRC)។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តភូមិ ក៏បានបញ្រ្ជាបបន្ថែមអំពីវិធានការការការពារជំងឺគ្រុនឈាម និងគ្រុនឈីក សុវត្ថិភាពចរាចរផ្លូវគោក អនាម័យបរិស្ថាន ទឹកស្អាត និងការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងបានចែក  -សាប៊ូដល់ដៃប្រជាពលរដ្ឋចំនួន  ៦០ ដុំ -បិទផ្ទាំងផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ តាមជញ្ជាំងផ្ទះប្រជាពលរដ្ឋចំនួន ៤០ សន្លឹក -ចែកប័ណ្ណប្រកាសស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូនិងទឹកចំនួន ៦៥ សន្លឹក    -និងចែកប័ណ្ណប្រកាសស្តីពីចំណាកស្រុកដោយសុវត្ថិភាពចំនួន ៦០ សន្លឹក។