• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធានការបង្ការ និងការពារជំងឺកូវីដ-១៩ នៅស្រុកសន្ទុក ខេត្តកំពង់ធំ

នៅថ្ងៃព្រហស្បត្តិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការ យកចិត្តទុកដាក់ខ្ពស់  និងការអនុញ្ញាត ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា  បានចាត់ឲ្យក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា អ្នកស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងចាក់ឧគ្ឃាសនាសព្ទ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិ សំពុង និងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ  ដែលគម្រោងនេះ មានឈ្មោះ ថាគម្រោងត្រៀមបង្ការ  និងឆ្លើយតបចំពោះការរាត្បាតនៃជំងឺកូវីដ-១៩ ដែលសាខាបានទទួល

ការឧបត្ថម្តដោយសហព័ន្ធ អន្តរជាតិកាកបាទក្រហម  និងអឌ្ឍចន្ទក្រហម ឬ ហៅកាត់ថា(IFRC)។

សាខាខេត្តបានចែកសាប៊ូ  ចំនួន២៥១ដុំ  និងបិទ Poster ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ តាមជញ្ជាំងផ្ទះប្រជាពលរដ្ឋចំនួន ៥២សន្លឹក  និងចុះតាមខ្នងផ្ទះបានចំ ១១២ខ្នងផ្ទះ ដែលមាន ប្រជាពលរដ្ឋចូលរួមចំនួន ២៥១នាក់ មានស្រី ១៥៤នាក់ និងចែក ប័ណ្ណប្រកាសស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូនិងទឹក ចំនួន ១៥១សន្លឹក ដើម្បីអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងមានអត្ថន័យអប់រំដូចខាងក្រោម ៖

១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល

២-ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ

៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នក ដែលមានគ្រុនក្តៅ ក្អកឬផ្តាសាយ

៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់

៥-ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ

៦-ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន។ ក្នុងនោះដែរសាខាបានផ្សព្វផ្សាយបន្ថែមនូវ

វិធានការការការពារជំងឺគ្រុនឈាមនិងគ្រុនឈីក ការលើកកម្ពស់សុខភាពមាតាទារកនិងកុមារ ការទុកដាក់ទឹកផឹកឱ្យមានសុវត្តិភាពតាមគ្រួសារផងដែរ៕