• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅស្រុកសន្ទុក ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃ អង្គារ ១៤កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការអនុញ្ញាត ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបាន ចាត់ឲ្យក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា អ្នកស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួន១៩៦នាក់ ស្រី១៣៤នាក់ នៅក្នុងភូមិទក់ និងភូមិត្រពាំងព្រីង ឃុំក្រយា ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលគម្រោងនេះមានឈ្មោះថាគម្រោងត្រៀមបង្ការនិងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩

ដែលសាខាបានទទួល ការឧបត្ថម្តដោយ សហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមឬហៅកាត់ថា(IFRC)។ក្នុងការផ្សព្វផ្សាយនេះសាខាបានណែនាំឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល

២-ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ

៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នក ដែលមានគ្រុនក្តៅ ក្អកឬផ្តាសាយ

៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់

៥-ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ

៦-ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារខ្លួន។

ក្នុងនោះសាខាបានចែកសាប៊ូដល់ដៃប្រជាពលរដ្ឋ ចំនួន១៩៦ដុំ និងបិទPoster ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩តាមជញ្ជាំងផ្ទះប្រជាពលរដ្ឋចំនួន៤១សន្លឹកនិងចុះតាមខ្នងផ្ទះបានចំនួន៨៨ខ្នងផ្ទះ និងចែកប័ណ្ណប្រកាសស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូនិងទឹកចំនួន១៩៦សន្លឹក ព្រមទាំងផ្សព្វផ្សាយបញ្រ្ជាបន្ថែមអំពី វិធានការការការពារជំងឺគ្រុនឈាមនិងគ្រុនឈីក ការលើកកម្ពស់សុខភាពមាតាទារកនិងកុមារ និងការទុកដាក់ទឹកផឹកឱ្យមានសុវត្តិភាពតាមគ្រួសារផងដែរ៕