• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពី សុវត្ថិភាពចរាចរណ៍នៅខេត្តសៀមរាប

នាព្រឹកថ្ងៃសុក្រ ០៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ខែ កញ្ញាឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយ អជ្ញាធរ ស្រុកពួក រៀបចំយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍នៅរដូវបុណ្យភ្ជុំបិណ្ឌ។ក្នុងឱកាសសំណេះសំណាលបើកយុទ្ធនាការនេះលោក ស៊ុំ សំអន នាយកសាខា មានប្រសាស៍ថា ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រា ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តបានគាំទ្រសកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តជាច្រើន

ដូចជា សម្រួលសុវត្ថិភាពចរណ៍តាមដងផ្លូវ ចុះអប់រំផ្សព្វផ្សាយតាមទីសាធារណៈ គ្រឹស្ថានសិក្សា និងសហគមន៍ ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ ឲ្យគោរពច្បាប់ចរាចរណ៍ ។ ជាក់ស្ដែងថ្ងៃនេះដែរយើងបានរៀបចំយុទ្ធនាការនេះឡើងក្នុងគោលបំណងក្រើនលំឮកដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ គ្រប់មធ្យោយបាយធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ ពិសេសក្នុងកំឡុងពេលដែលប្រជាពលរដ្ឋធ្វើដំណើរនៅរដូវបុណ្យភ្ជុំបិណ្ឌ ហេតុនេះចរាចរណ៍នៅលើដងផ្លូវ នឹងមានភាពមមាញឹកខ្លាំងទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយនោះ។

បន្ទាប់ពីសំណេះសំណាលបើកយុទ្ធនាការលោកនាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំមន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាមកពីវិទ្យាល័យបច្ចេកទេសពួក ចូលរួមសហការជាមួយ អនុសាខាស្រុកពួក អធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក និងអាជ្ញធរមូលដ្ឋាន ដែលមានចំនួន សរុប ៤១នាក់ ស្រី ១៧នាក់ បានសម្រួលចរាចរណ៍នៅតាមភ្លើងសញ្ញាចរាចរណ៍ មុខផ្សារពួក ដោយបានចុះអប់រំ ការពាក់មួកសយវត្ថិភាពឲ្យបានត្រឹមត្រូវ គោរពគំនូសសញ្ញា ភ្លើងសញ្ញា និងចែកជូននូវ សម្ភារមួយចំនួនដូចខាងក្រោម៖

កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ ចំនួន ៦០០ក្បាល កូនសៀវភៅ ផលប៉ះពាល់គ្រឿងស្រវឹង ៦០០ក្បាល ខិតប័ណ្ណពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ៥០០សន្លឹក ប័ណ្ណអនុក្រឹដ្ឋផាកពិន័យអន្តរការ ថ្មី ៣៥០សន្លឹក បិទរូបភាពផ្ទាំងធំ ១៥០សន្លឹក បិទសន្លឹកចំណាំងផ្លាត ម៉ូតូ រឺម៉ក តុតុ ២០០សន្លឹក ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ អ្នកបើកបរ រថយន្ត ទោចក្រយាន្តយន្ត ត្រីចក្រយាន្តយន្ត