• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពី ការទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុនសែនកំពង់លែង

ថ្ងៃសុក្រ ៩ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមជាមួយ ឯកឧត្តម កែវ ពៅ អនុប្រធានកិត្តិយសសាខា លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចូលរួមនៅក្នុងពិធីផ្សព្វផ្សាយពី ការទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដ-១៩ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុនសែនកំពង់លែង កំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ក្នុងនោះផងដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ អោយថែទាំសុខភាព

និងលាងសម្អាតដៃជាមួយសាប៊ូនឹងទឹកស្អាត ដោយរបៀបលាងសម្អាតដៃទាំងនោះរួមមាន ÷

១ ចាក់ទឹកផ្សើមដៃទាំងពីេជាមួយទឹកស្អាត

២ ដាក់សាប៊ូនៅលើបាតដៃ និងខ្នងដៃ

៣ ដុសសម្អាតបាតដៃ និងម្រាមដៃ

៤ ដុសខ្នងដៃ និងចុងម្រាមដៃ

៥ លាងជម្រះសាប៊ូពីដៃទាំងពីរ ជាមួយទឹកស្អាត

៦ ជូតដៃនឹងកន្សែង ឬក្រមាស្អាត ៕