1/1

សកម្មភាពផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ និងសិទ្ធជនពិការដល់ប្រជាពលរដ្ឋក្នុងភូមិ មាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់
ដើម្បីចូលរួមកាត់បន្ថយអាត្រាស្លាប់ របួស និងពិការដោយគ្រោះថ្នាក់ចរាចរណ៍ ដោយមានការគាំទ្រពីអង្គការ People’s Action for Inclusive Development (PAfID) អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍បរិយាបន្ន) នៅរសៀលថ្ងៃអាទិត្យទី២៤ ខែ កក្កដា ឆ្នាំ ២០២២ គម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាព អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ សង្កាត់ព្រៃញីបានចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ និងសិទ្ធជនពិការដល់ប្រជាពលរដ្ឋក្នុងភូមិ មាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ មានអ្នកចូលរួមសរុប ៤៤នាក់ ស្រី ២០នាក់ និងពិការប្រុស ១នាក់ ។