• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីសុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩ នៅខេត្តត្បូងឃ្មុំ

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បើកយុទ្ធនាការអប់រំ និងផ្សព្វផ្សាយ អំពីសុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋជិត២,០០០គ្រួសារ ដែលមានប្រជាពលរដ្ឋសរុប៤,២៦៧នាក់ ស្រី២,៩៣៥នាក់ ស្ថិតនៅក្នុងភូមិចំនួន១០ ឃុំចំនួន៤ នៃស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ រយ:ពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ទី២៥ ដល់២៩ ខែសីហា ឆ្នាំ២០២១នេះ។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឱ្យបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនពីវិធានការ ទប់ស្កាត់ និងការពារជំងឺកូវីដ១៩  របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ៖  ៣ ការពារ  ៣ កុំ  និង២ចូលរួម សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា   ព្រមទាំងធ្វើការប៉ាន់ប្រមាណពីតម្រូវការរបស់សហគមន៍ស្តីពីសុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ១៩ ហើយយុទ្ធនាការនេះ មានការឧបត្ថម្ភគាំទ្រថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម  អឌ្ឍចន្ទក្រហម តាមរយៈគម្រោងត្រៀមបង្ការ  និងឆ្លេីយតបចំពោះការរាតត្បាតនៃជំងឺកូវីដ១៩  ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

យុទ្ធនាការនេះបានប្រើប្រាស់ ម៉ាស់ ១០ប្រអប់ និងអាល់កុល ២០លីត្រ ព្រមទាំងបានចែកខិត្តប័ណ្ណ៣ការពារ ៣កុំ ចំនួន៣០០សន្លឹក វិធីទប់ស្កាត់ជំងឺកូវីដ១៩ខ្នាតA4ចំនួន៥០០សន្លឹក វិធីទប់ស្កាត់កូវីដ១៩ ផ្ទាំង៣០០ផ្ទាំង ជូនប្រជាពលរដ្ឋដែលបានចូលផងដែរ៕