• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅរាជធានីភ្នំពេញ

នាថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៣ ខែ​ កញ្ញា ឆ្នាំ​ ២០២០នេះ​ នៅផ្សារអូរឬស្សី​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដឹកនាំដោយ​ លោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខា បានចុះធ្វេីយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ និងជំងឺកូវីដ១៩​ ជូនដល់ប្រជាពលរដ្ឋ​ នាឱកាសពិធីបុណ្យភ្ជំបិណ្ឌ​ ។ ដែលយុទ្ធនាការនេះក្រោមការសហការរវាងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងក្រុមហ៊ុនCAMBODIA AIRPORTS តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

មានមតិនាឱកាសនោះ​ លោកស្រីលេខាធិការគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមការងារ​ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់​ ព្រមទាំងគូសបញ្ជាក់ពីគោលបំណងនៃយុទ្ធនាការនេះ​ គឺដេីម្បីផ្សព្វផ្សាយ និងចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ស្លាប់ របួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជូនដល់សាធារណជន និងអ្នកប្រើប្រាស់ផ្លូវគ្រប់រូបឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលគ្រប់ទីកន្លែង បើកបរត្រូវចេះអធ្យាស័យឲ្យគ្នា បើកបរមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បើកបរមិនលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិជនពិការ និងទុកសិទ្ធជាអាទិភាពជូនជនពិការក៏ដូចអ្នកប្រើប្រាស់ទាំងអស់តាមស្លាកសញ្ញាចរាចរណ៍ ដែលបានបំពាក់នៅតាមដងផ្លូវ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាស្លាប់ ពិការ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តាបង្កឲ្យមានភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារ​ និងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ។ ​

សូមបញ្ជាក់ថា៖​ ក្នុងយុទ្ធនាការនេះ​ មានការចុះចែកមួកសុវត្ថិភាព ចែកបណ្ណប្រកាស សន្លឹកបត់ និងកូនសៀវភៅអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងខិត្តប័ណ្ណពីវិធីលាងសម្អាតដៃ​ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩​ ហេីយក្នុងពេលជាមួយគ្នានេះក៏មានជាសំណួរចម្លើយអប់រំសុវត្ថិភាពចរាចរណ៍ មានរង្វាន់មួកសុវត្ថិភាព អាវយឺត ម៉ាស់ និងទឹកអាល់កុល ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លើយនឹងសំណួរពីកម្មវិធីយុទ្ធនាការបានត្រឹមត្រូវផងដែរ​ ៕