• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅខេត្តកំពត

នៅព្រឹកថ្ងៃសៅរ័ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ២នាក់ ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជាចំនួន ១៥នាក់ (ស្រី ០៨នាក់) និងគ្រូទីប្រឹក្សាយុវជនចំនួន ២នាក់ ដោយមានចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ចំនួន ៤នាក់ សរុបចំនួន ២៣នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំណុចភ្លើងស្តុបចំនួន ២កន្លែងក្នុងក្រុងកំពត ។

ការចុះអនុវត្តការងារ សុវត្ថិភាពចរាចរណ៍ខាងលើ ក្នុងគោលបំណង ដើម្បីជួយដាស់តឿនក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននឹងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖ ភ្លើងសញ្ញា ស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ កុំបើកបរជែងគ្នា បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយយថាហេតុ ។ ក្រុមការងារបានបិតចំណាំង ផ្លាតបានចំនួន ៧៤ សន្លឹក ចែកជូនចំណាំងផ្លាតចំនួន ២៦ សន្លឹក ខិតប័ណ្ណយល់ដឹងពីពិការភាពក្នុងសង្គមចំនួន ៥០សន្លឹក ខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ ផ្តើមចេញពីខ្ញុំចំនួន ៥០ សន្លឹក ខិតប័ណ្ណការពារជីវិតអ្នក ពិសារគ្រឿងស្រវឹង កុំបើកបរចំនួន ៥០ សន្លឹក និងខិតប័ណ្ណប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ៧០សន្លឹក។ ជាមួយគ្នានេះ យុវជនកាកបាទក្រហមកម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាលពាក់ព័ន្ធទៅនឹងវិធានការការពារពីជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈផងដែរ ៕