• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធានការបង្ការនិងការពារជំងឺគ្រុនឈីកនៅសង្កាត់គោកចកនិងស្លក្រាមខេត្តសៀមរាប

នាថ្ងៃព្រហស្បតិ៍២រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៦  ខែសីហា ឆ្នាំ២០២០  សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយអាជ្ញាធរសង្កាត់គោកចក និង សង្កាត់ស្លក្រាម ដឹកនាំអ្នកស្ម័គ្រចិត្តកាកបាទក្រហមចុះផ្សព្វផ្សាយពីវិធានការបង្ការ  និងការពារជំងឺគ្រុនឈីក នៅតាមទីប្រជុំជន និងតាមផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃសង្កាត់គោកចកនិងសង្កាត់ស្លក្រាម។ដើម្បីលើកកម្ពស់ក្នុងការផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពខ្ពស់មន្រ្ដីសុខភាពសាខាបានផ្តល់ចំណេះដឹងជាមូលដ្ឋាន រយៈពេល ខ្លីពីជំងឺគ្រុនឈីកដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហម រួមមាន៖

–  អ្វីទៅជាជំងឺគ្រុនឈីក

–  រោគសញ្ញាសំខាន់ៗនៃជំងឺគ្រុនឈីក

–  របៀបឆ្លងជំងឺគ្រុនឈីក

–  របៀបការពារ និងមធ្យោបាយបង្ការកុំឲ្យឆ្លងជំងឺគ្រុនឈីក

អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលបានបណ្តុះបណ្តាលហើយ ចុះផ្សព្វផ្សាយតាមទីតាំងដែលបានគ្រោងទុកមាន ដូចជាផ្សារដើមក្រឡាញ់  ផ្សារភូមិភាគ  ប្រជាពលរដ្ឋនៅតាមដងផ្លូវ ភូមិទាំង៨ក្នុងសង្កាត់គោកចក  ផ្សារលើធំថ្មី  ប្រជាពលរដ្ឋ នៅតាមដងផ្លូវភូមិទាំង៧ក្នុងសង្កាត់ស្លក្រាម។ល។ ការផ្សព្វផ្សាយមានដូចជា ផ្សព្វផ្សាយសារអប់រំពីជំងឺគ្រុនឈីក  ដែល រៀបចំដោយក្រសួងសុខាភិបាល តាមឧបករណ៍បំពងសំលេងបំពាក់លើរថយន្ត អ្នកស្ម័គ្រចិត្តកាកបាទក្រហម  ផ្សព្វផ្សាយ ផ្ទាល់មាត់  និងចែកខិត្តប័ណ្ណការយល់ដឹងពីជំងឺគ្រុនឈីក ដល់ប្រជាពលរដ្ឋតាមផ្ទះ  តាមតូបលក់ដូរ  និងអ្នកធ្វើដំណើរ តាមដងផ្លូវ។ ក្រៅពីការផ្សព្វផ្សាយ អ្នកស្ម័គ្រចិត្តកាកបាទក្រហម  បានចុះតាមផ្ទះប្រជាពលរដ្ឋ ដាក់ថ្នាំអាបែត តាមពាង ទឹក  និងបង្រៀនពីរបៀបដាក់ឲ្យត្រឹមត្រូវតាមបច្ចេកទេស៕