• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ

ថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ​២០២០​ សាខាកាកបាទក្រហម​កម្ពុជា​ខេត្ត​កណ្តាល សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ ក្រុមកាកបាទក្រហមសង្កាត់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រចាំភូមិសរុបចំនួន ១១នាក់ បានចុះអប់រំផ្សព្វផ្សាយ​ស្តីពី​វិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ​១៩​ ដល់ប្រជាពល​រដ្ឋ​នៅភូមិចំនួន​២ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ចំពោះសកម្មភាពអប់រំផ្សព្វផ្សាយនេះ សាខាបានប្រើប្រាស់មីក្រូ​បំពងសម្លេង ១គ្រឿង ដោយចាក់​ផ្សាយ​សារ​ណែនាំ​ស្តីពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​

របស់ក្រសួង​សុខាភិបាល​តាមរយៈម៉ូតូចល័ត ចែកប័ណ្ណប្រកាសជូនដល់ប្រជាពលរដ្ឋ​នៅតាមខ្នងផ្ទះ តាមទីប្រជុំជន បិទផ្ទាំងរូបភាពផ្សព្វផ្សាយតាមខ្នងផ្ទះ និងទីសាធារណៈផងដែរ ។

លទ្ធផលនៃសកម្មភាពអប់រំផ្សព្វផ្សាយនេះមានខាងក្រោម ៖

១-ភូមិកំពង់ព្រីង ចុះអប់រំផ្សព្វផ្សាយបានចំនួន ៣៤១ខ្នងផ្ទះ មានអ្នកចូលរួមសរុប ៥២៦នាក់ ស្រី ៣១៧នាក់ ,បិទផ្ទាំងរូបភាពបាន ១៩៧ផ្ទាំង ,ចែកប័ណ្ណប្រកាស ៤៩១សន្លឹក ,ម៉ាស់ ៤៧២បន្ទះ និងចែកសាប៊ូ ២៧៣ដុំ ។

២-ភូមិព្រែកត្រែង ចុះអប់រំផ្សព្វផ្សាយបាន ២២៨ខ្នងផ្ទះ អ្នកចូលរួមសរុបចំនួន ៤៣៧នាក់ ស្រី ២១៩នាក់ ,បិទផ្ទាំងរូបភាពបាន ១២៩ផ្ទាំង ,ចែកប័ណ្ណប្រកាស ៤២២សន្លឹក ,ម៉ាស់ ៤៦២បន្ទះ និងចែកសាប៊ូ ២១៨ដុំ ។

ការអនុវត្តសកម្មភាពផ្សព្វផ្សាយក្នុងភូមិទាំពីរខាងលើ មានអ្នកទទួលផលសរុបចំនួន ៥៦៩ខ្នងផ្ទះ ,អ្នកចូលរួមស្មើនឹង ៩៦៣នាក់ , ស្រី ៥៣៦នាក់ ,បានបិទផ្ទាំងរូបភាពចំនួន ៣២៦ផ្ទាំង ,ចែកប័ណ្ណប្រកាសបាន ៩១៣សន្លឹក ,ចែកម៉ាស់បាន ៩៣៤បន្ទះ និងបានចែកសាប៊ូចានចំនួន ៤៩១ដុំ ៕