• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅឃុំបាក់ខ្លង

នៅថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាបានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ ក្រុមការងារ អនុសាខាស្រុកមណ្ឌលសីមា អាជ្ញាធរឃុំប៉ាក់ខ្លង មណ្ឌលសុខភាព ស្ម័គ្រចិត្តភូមិ បានដឹកនាំ យុវជនកាកបាទក្រហម បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ

និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ បិទផុស្ទ័រ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅ ក្នុងភូមិនាងកុក និងភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយក្រុមការងារបានចុះផ្សព្វផ្សាយ បិទ Posterបានចំនួន៧៣សន្លឹក ចែកប័ណ្ណប្រកាសចំនួន១០០សន្លឹក ផ្តល់សាប៊ូដុំចំនួន៧៥ដុំ ម៉ាស់៧៥សន្លឹក និងចាក់សារអប់រំតាមឃោសនាសព្ទមានៈការកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីឌ១៩ បានចំនួន០២ភូមិ ស្មើនឹង ១៧០ខ្នងផ្ទះ ស្មើនឹង ១៧០គ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន ៣៦១នាក់ ស្រី ២១១នាក់ ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម(IFRC)។
នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖
១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។
ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តភូមិ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពី ការចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ការគ្រប់គ្រងជំងឺរាតត្បាត និងការថែទាំសុខភាព សហគមន៍ ការបង្ការ និងការការពារជំងឺគ្រុនឈាម ធ្វើអនាម័យសំអាតបរិស្ថាន លប់ភក់ជ្រាំ និងបំផ្លាញជម្រកមូសខ្លាញី គម្រោងស្តារទំនាក់ទំនងគ្រួសារ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។