• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិកនៅខេត្តរតនគីរី

នាព្រឹកថ្ងៃអង្គារ ១៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ មន្ត្រីក្រុមប្រតិបត្តិសាខា និងយុវជន ចំនួន៨នាក់ ស្រី២នាក់ បានចុះផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិក ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅរមណីយ៍ដ្ឋានទឹកធ្លាក់កាចាញ ស្ថិតក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ក្នុងយុទ្ធនាការផ្សព្វផ្សាយថ្ងៃទី២នេះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា បានចែកប័ណ្ណផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវីត១៩ ចែកម៉ាស់

បាញ់ទឹកអាកុលលាងដៃ ចែកប័ណ្ណផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចណ៍ ទៅដល់ភ្ញៀវទេសចរណ៍ដែលដែលមកកំសាន្ដនៅរមណីយដ្ឋានទឹកធ្លាក់កាចាញ ហើយបានចាក់សារសម្លេងអប់រំតាមឃោសនស័ព្ទរបស់ក្រសួងសុខាភិបាល ដល់ភ្ញៀវទេសចរណ៍មកកំសាន្តក្នុងរមណីយដ្ឋានប្រមាណចំនួនជាង ៨០០ នាក់បានយល់ដឹងបន្ថែមពីវិធានការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិកនេះដែរ ក្នុងន័យជួយដាស់តឿនក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩ កុំឲ្យឆ្លងមកបុគ្គល មកក្រុមគ្រួសារ និងកុំឲ្យមានការឆ្លងចូលសហគមន៌ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺ គ្រុនឈាម គ្រុនឈីក ជាដើម។ ការធ្វើដំណើរទៅទីណា កន្លែងណា ត្រូវតែពាក់ម៉ាស់ការពារជានិច្ច លាងដៃសម្អាតឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះ ឡើងដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។ លុបបំបាត់ជម្រកមូសខ្លា សម្រាន្តក្នុងមុង ប្រើសម្លៀកបំពាក់វែងៗជិតដៃជើងជាដើម ដើម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀតដែលបង្កឡើងដោយសារមូសខាំ។