• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិកនៅខេត្តរតនគីរី

នាព្រឹកថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានដឹកនាំមន្ត្រីសាខា និងយុវជន ចំនួន៨នាក់ ស្រី២នាក់ បានចុះផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិក ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅរមណីយ៍ដ្ឋានបឹងយក្ខឡោម ស្ថិតក្នុងសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា

បានចែកប័ណ្ណផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវីត១៩ ចែកម៉ាស់ បាញ់ទឹកអាកុលលាងដៃ ចែកប័ណ្ណផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចណ៍ ទៅដល់ភ្ញៀវទេសចរណ៍ដែលដែលមកកំសាន្ដនៅរមណីយ៍ដ្ឋានបឹងយក្ខឡោម។ ហើយបានចាក់សារសម្លេងអប់រំតាមឃោសនស័ព្ទ ដល់ភ្ញៀវទេសចរណ៍មកកំសាន្តក្នុងរមណីយដ្ឋានប្រមាណចំនួន១០០០នាក់បានយល់ដឹងបន្ថែមពីវិធានការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិកនេះដែរ ក្នុងន័យជួយដាស់តឿនក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩ កុំឲ្យឆ្លងមកបុគ្គល មកក្រុមគ្រួសារ និងកុំឲ្យមានការឆ្លងចូលសហគមន៌ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺ គ្រុនឈាម គ្រុនឈីក ជាដើម។ ការធ្វើដំណើរទៅទីណា កន្លែងណា ត្រូវតែពាក់ម៉ាស់ការពារជានិច្ច លាងដៃសម្អាតឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះ ឡើងដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។ លុបបំបាត់ជម្រកមូសខ្លា សម្រាន្តក្នុងមុង ប្រើសម្លៀកបំពាក់វែងៗជិតដៃជើងជាដើម ដើម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀតដែលបង្កឡើងដោយសារមូសខាំ។

សូមបញ្ជាក់ថា ក្រុមការងារសាខានឹងបន្តចុះផ្សព្វផ្សាយអប់រំពីវិធានការការពាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិកនេះ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅរមណីយដ្ឋានបឹងយក្ខឡោម និងរមណីយដ្ឋាន ទឹកធ្លាក់កាចាញ ក្នុងក្រុងបានលុង ខេត្តរតនគិរី។