• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោករបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងមន្ត្រីអមដំណើរបានចូលរួមអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជន ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាពិការស្លាប់ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ក្នុងយុទ្ធនាការនេះមានចែកជូននូវឯកសារពាក់ព័ន្ធ ខិតបណ្ណ័នានា ទាក់ទងនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក បិទចំណាំងផ្លាត និងមានការរៀបចំជាកម្មវិធីសំនួរ ចម្លើយស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកដែលឆ្លើយត្រូវទទួលបានមួកសុវត្ថិភាព អាវយឺត ពីក្រុមការងារសាខា និងមន្ទីរសាធារណការ និងដឹកជញ្ជូន និងបានបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាលពាក់ព័ន្ធទៅនឹង វិធានការ ការពារពីជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រង់ចំណុច នៅភ្លើងស្តុបសួនតាឌី នៅរង្វង់មូលមុខសាលាក្រុងស្វាយរៀង និងនៅផ្លូវកែងទំនប់តាណេង ។ ដោយមើលឃើញពីស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ពីមួយឆ្នាំ ទៅមួយឆ្នាំ មានការកើនឡើង សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននឹងជំរុញឲ្យមានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ត្រូវផ្សព្វផ្សាយ ពីផលប៉ះពាល់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ និងធ្វើការណែនាំឲ្យអ្នកបើកបរទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរ ក្រោមឥទ្ធិពល គ្រឿងស្រវឹង ។ ក្នុងយុទ្ធនាការនេះសាខា រួមនិងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានរៀបចំ កម្រងសំណួរ ចម្លើយ និងចែកមួកសុវត្ថិភាពដល់អ្នកឆ្លើយសំណួរត្រូវចំនួន ៦០ មួក អាវយឺត ១៨០ អាវ ម៉ាស់ ចំនួន ៣០០ សៀភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៣០០ ក្បាល សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ៣០០ ក្បាល ខិត្តប័ណ្ណជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៣០០ សន្លឹក ស្ទីគ័រថ្ងៃនេះ ថ្ងៃស្អែក កុំអោយមាន គ្រោះថ្នាក់ចរាចរណ៍ ចំនួន ៣០ សន្លឹក ចងបដាអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួន ៤ ផ្ទាំង និងចែកខិតប័ណ្ណផ្សព្វផ្សាយ ៥០០ សន្លឹក ដោយមានអ្នកចូលរួមផ្សព្វផ្សាយ និងឆ្លើយសំណួរសរុប ៤៥៥ នាក់ ស្រី ២០២ នាក់ ។ ក្នុងឱកាសនោះដែរលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភដល់ អ្នកចូលរួមចំនួន ៤៥៥ នាក់ ក្នុងម្នាក់ថវិកា ១០,០០០ រៀល ។