• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់

សាខាកក្រកខេត្តពោធិ៍សាត់ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី ២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការឧបត្ថម្ភជាថវិកា ពីសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឬហៅកាត់ថា (IFRC) ទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សរុបចំនួន២៥៤ខ្នងផ្ទះ ដែលប្រព្រឹត្តទៅនៅតាមបណ្តាវត្តសាលារៀន ស្ថិតនៅក្នុង សង្កាត់ស្វាយអាត់ និងឃុំរកា ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងនោះដែរសាខាបានផ្ដល់ជូននូវសម្ភារៈដល់ប្រជាពលរដ្ឋ មួយចំនួនរួមមាន៖សាប៊ូលាងដៃចំនួន ៤ដុំ​ធំ និងខិតប័ណ្ណវិធីកាត់បន្ថយហានិភ័យការឆ្លង កូវីដ-១៩ ចំនួន៣ដុំធំ និងបានណែនាំពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ

៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ

៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពី ការចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោក ការការពារជំងឺគ្រុនឈាម គ្រុនឈីក និងការងារ ស្តាទំនាក់ទំនងគ្រួសារផង៕