• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីការការពារ ការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩នៅឃុំទឹកក្រហមស្រុកជាំក្សាន្ត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលាឆ្នាំ២០២១នេះ លោក ហែម ថុន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត និងក្រុមការងារបានផ្សព្វផ្សាយពីការការពារ ការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ និងបានយកអំណោយ មនុស្សធម៌ជូនដល់គ្រួសារងាយរងគ្រោះ ជាស្រ្តីមេម៉ាយ ចំនួន ១គ្រួសារ ដែលស្ថិតនៅភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះដែរលោកប្រធាន គណៈកម្មាធិការអនុសាខាកាក បាទក្រហមកម្ពុជាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដល់ប្រជាជនសូមអោយថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។

សម្ភារផ្តល់ជូនរួមមាន៖អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ មី ១កេសត្រីខ ១យួរ