• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយតាមសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃ អង្គារ ៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ មន្រ្តីសាខាបានចុះផ្សព្វផ្សាយតាមសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយៈសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម(IFRC) ស្ថិតនៅក្នុងភូមិ ស្ពានគ្រង និងភូមិព្រះនង្គ័ល ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

គោលបំណងក្នុងការចុះផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពី៖

– ការផ្លាស់ប្តូរឥរិយាបថទម្លាប់នៃការបរិភោគ

ទឹកឆៅមកប្រើប្រាស់ទឹកដាំពុះ

– ការយល់ដឹងផ្លូវចម្លងរោគ និងវិធីទប់ស្កាត់ផ្លូវ

ចម្លងរោគសំខាន់ៗ វិធីលាងដៃនិងសាប៊ូ

– ការទុកដាក់ទឹកផឹកឱ្យមានសុវត្ថិភាពតាម

គ្រួសារ ។

ឆ្លៀតក្នុងពេលនោះដែរមន្រ្តីសាខាបានធ្វើការផ្សព្វ

ផ្សាយបន្ថែមអំពី ៖

-វិធានការការពារជំងឺកូវីដ-១៩

-វិធានការការពារជំងឺគ្រុនឈាមនិងគ្រុនឈីក

-ការលើកកម្ពស់សុខភាពមាតាទារកនិងកុមារ

-វិធីជួយសង្រោះបឋមករណី (រលាក)ផងដែរ៕