• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពប្រមូលព័ត៌មានទាក់ទងទៅនឹងជំងឺកូវីដ-១៩នៅតាមខ្នងផ្ទះ ក្នុងភូមិក្បាលកោះទៀវ និងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល

នៅថ្ងៃអង្គារ ទី១៩ ខែ តុលា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១២ នាក់ ស្រី ៣នាក់ បានចុះប្រមូលព័ត៌មានមួយចំនួន ដែលទាក់ទងទៅនឹងជំងឺកូវីដ-១៩ ដោយធ្វើការជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋផ្ទាល់នៅតាមខ្នងផ្ទះ ក្នុងភូមិក្បាលកោះទៀវ និងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ការចុះប្រមួលព័ត៌មានមួយចំនួនពីប្រជាពលរដ្ឋនៅភូមិគោលដៅខាងលើ គឺជួយឲ្យយើងទទួលបានទិន្នន័យជាក់លាក់ សម្រាប់ការអនុវត្តគម្រោងបន្តនាពេលអនាគត ។ លទ្ធផលចុះប្រមូលព័ត៌មានពីសហគមន៍គោលដៅ សរុបចំនួន ៥១ខ្នងផ្ទះ ស្មើនឹង ៥១នាក់ ស្រី ២១នាក់ ក្នុងនោះ ជនពិការ ១៩នាក់ ស្រី ៧នាក់ និងសម្ភារលើកទឹកចិត្តបានផ្តល់ជូនដល់អ្នកចូលរួមមាន ៖  សាប៊ូដុំ និង ម៉ាស ៕