• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពបិទឯកសារផ្សព្វផ្សាយស្តីពីវិធានការការពារ និងទប់ស្កាត់ពីជំងឺកូវីដ-១៩ វិធានការ៣កុំ ៣ការពារ ២ចូលរួម នៅតាមទីសាធារណៈ ក្នុងក្រុងព្រៃវែង

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីក្រុមប្រតិបត្តិសាខា ចងបដា និងបិទឯកសារផ្សព្វផ្សាយស្តីពីវិធានការការពារ និងទប់ស្កាត់ពីជំងឺកូវីដ-១៩ វិធានការ ៣កុំ  ៣ការពារ ២ចូលរួម  និងការយល់ដឹងនូវការពិតអំពីជំងឺកូវីដ-១៩ នៅមុខអគារសាខាខេត្ត និងតាមទីសាធារណៈ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ សូមបងប្អូនប្រជាពលរដ្ឋត្រូវប្រកាន់ភ្ជាប់នូវការណែនាំរបស់ក្រសួងសុខាភិបាល  និងវិធានការ ៣កុំ ៣ការពារ  ២ចូលរួម របស់សម្ដេចតេជោ ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានខ្លឹមសារអប់រំដូចខាងក្រោម  ៖

(៣ការពារ)

១- ពាក់ម៉ាស់

២- លាងដៃ

៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

(៣កុំ )

១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់

ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។

២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។

៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ ។

(២ចូលរួម )

១-ចូលរួមក្នុងយុទ្ធនាការទទួលវាក់សាំងប្រឆាំងកូវីដ១៩ ។

២-ប្រើ QR Code Stop COVID ដើម្បីទប់ស្កាត់រោគរាតត្បាត ។