• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាព«បាញ់ថ្នាំកំចាត់ជម្រកមូសខ្លា ដើម្បីការពារជំងឺគ្រុនឈាម-គ្រុនឈីក» នៅតាមភូមិចំនួន២៣ ក្នុងសង្កាត់ចំនួន៤ នៃក្រុងព្រៃវែង

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញបើកយុទ្ធនាការ «បាញ់ថ្នាំកំចាត់ជម្រកមូសខ្លា ដើម្បីការពារជំងឺគ្រុនឈាម-គ្រុនឈីក» នៅតាមភូមិចំនួន ២៣ ក្នុងសង្កាត់ចំនួន ៤ គឺសង្កាត់កំពង់លាវ បារាយណ៍ ជើងទឹក និងសង្កាត់តាកោ នៃក្រុងព្រៃវែង ខេត្តព្រៃវែង។ យុទ្ធនាការនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២១ ដោយការចូលរួមពីគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាក្រុងព្រៃវែង តំណាងមន្ទីរសុខាភិបាល អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសបើកយុទ្ធនាការនោះ ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍ បានលើកឡើងពីសកម្មភាពសំខាន់ៗរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលប្រតិបត្តិការទៅតាមវិស័យអាទិភាពទាំង៤ ជាពិសេសការងារឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ការងារសុខភាពនៅតាមសហគមន៍ និងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តមឧកញ៉ា បានបញ្ជាក់ថា ក្នុងរយៈពេល ២ថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានសហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង និងមន្ទីរសុខាភិបាលខេត្តព្រៃវែង ធ្វើយុទ្ធនាការបាញ់ថ្នាំកំចាត់ជម្រកមូសខ្លា ដាក់ថ្នាំអាល់ប៊េត សម្អាតបរិស្ថាន និងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធឧគ្ឃោសនាសព្ទ ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋក្នុងការបង្ការ និងការពារ ទប់ស្កាត់អាត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម-គ្រុនឈីកនៅក្នុងសហគមន៍៕