• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការបង្ការទប់ស្កាត់នៃជំងឺគ្រុនឈាម តាមសហគមន៍ នៅឃុំចំនួន៦ ស្មើនឹង ១០ភូមិ ស្រុកស៊ីធរកណ្ដាល

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្ដាល សហការជាមួយក្រុមគ្រូមណ្ឌលសុខភាពឃុំ ដែលមានការអញ្ជើញចូលរួមពីក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋជាក្រុមតូច នៅក្នុងសហគមន៍ អំពីការបង្កើនការប្រុងប្រយ័ត្នការពារទប់ស្កាត់នៃការឆ្លងជំងឺគ្រុនឈាម ដើម្បីអោយគាត់យល់ដឹងកាន់តែច្បាស់អំពីការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមតាមរយៈមូសខ្លាញីនៅក្នុងរដូវធ្លាក់ភ្លៀងនេះ នៅឃុំចំនួន៦ ស្មើនឹង ១០ភូមិ ក្នុងស្រុកស៊ីធរកណ្ដាល សរុបអ្នកចូលរួមចំនួន ២១០នាក់ ស្រី ១៥០នាក់។