• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពចុះសួរសុខទុក្ខគ្រួសារមានជីវភាពទីទ័លក្របំផុតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល

នៅរសៀលថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងឲ្យក្រុមការងារក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនយុវជនឈ្មោះ អ៊ុំ វណ្ណៈ អាយុ ២៦ឆ្នាំ មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ដែលក្រុមគ្រួសារមានជីវភាពទីទ័លក្រ និងកំពុងតែសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។មានមតិនាឱកាសនោះ លោក ហុក យ៉ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខ​ទុក្ខ

ពីឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជាដោយក្តីនឹករឭក និងក្តីអាណិតអាសូរក្រៃលែង ។ លោកបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែង ពិសេសជនងាយរងគ្រោះដូចជា ចាស់ជរាឥតទីពឹង ជនទីទ័លក្រ អ្នកផ្ទុក​មេរោគអេដស៍ អ្នកជំងឺរ៉ាំរ៉ៃមានជីវភាពក្រីក្រជាដើម និងអ្នករងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។ ជាមួយគ្នានេះដែរ លោកក៏បានសំណូមពរសុំឲ្យប្រជាពលរដ្ឋ ត្រូវតែបន្តការចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការការពារជំងឺកូវីដ១៩តាមរយៈការណែនាំពីក្រសួងសុខាភិបាលឲ្យបានហ្មត់ចត់បំផុត ព្រោះថាជំងឺនេះសព្វថ្ងៃវាកំពុងតែស្ថិតនៅជាហានិភ័យសម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូបនៅឡើយ ។

អំណោយដែលសាខា​បានផ្តល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ទឹកផ្លែឈើ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ និងថវិកាចំនួន ៥០ម៉ឺនរៀល ។ ក្នុងពេលជាមួយគ្នាលោក អ៊ូ ឈាង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ តាមរយៈលោកស្រី ង៉ាម វាសនា ក៏បានជួយឧបត្ថម្ភថវិកាបន្ថែមចំនួន ២០ម៉ឺនរៀលផងដែរ ៕