• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពចុះបាញ់ទឹកសម្លាប់មេរោគនៅមណ្ឌលចត្តាឡីស័កក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំក្រុមប្រតិបត្តសាខា ចុះបាញ់ទឹកសម្លាប់មេរោគ(អេកូឌីស ANOLYTE) នៅមណ្ឌលចត្តាឡីស័កចំនួន ៦ ដែលមានអ្នកស្នាក់នៅចត្តាឡីស័កចំនួន ១០៩នាក់ ស្មើនឹង ២៩បន្ទប់ ដែលប្រើប្រាស់ទឹកសម្លាប់មេរោគចំនួន ៣០លីត្រ នៅក្នុងឃុំចំនួន ៦ គឺឃុំពពឺស ព្រៃខ្លា សំរោង ដំរីពួន ជ្រៃ និងឃុំមេបុណ្យ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានផ្សព្វផ្សាយបន្ថែមដល់ក្រុមការងារតាមមណ្ឌលនីមួយៗត្រូវប្រកាន់ភ្ជាប់នូវវិធានការ​ ៣កុំ​ ៣ការពារ​ ២ចូលរួម​ ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ ស្តីពី​ការ​ទុប​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ដែល​មាន​ខ្លឹម​សារ​អប់រំ​ដូច​ខាងក្រោម​ ៖

(៣ការពារ)

១- ពាក់ម៉ាស់

២- លាងដៃ

៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

(៣កុំ )

១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់

ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។

២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។

៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ​។

(២ចូលរួម​)

១-ចូលរួម​ក្នុង​យុទ្ធនាការ​ទទួល​វាក់​សាំង​ប្រឆាំង​កូវីដ​១៩​។

២-ប្រេី​ QR Code Stop COVID ដេីម្បី​ទប់ស្កាត់​រោគ​រាតត្បាត​។