• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពចុះធ្វើការអប់រំផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ នៅផ្សារអូរដូនតា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១  ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា បានដឹកនាំក្រុមប្រតិបត្តិសាខាចំនួន២នាក់ ស្រី១នាក់ យុវជនកក្រក អ្នកស្ម័គ្រចិត្តកក្រកចំនួន៤នាក់ ស្រី២នាក់ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ នៅផ្សារអូរដូនតា        ចុះបន្តនៅសាលាបឋមសិក្សាព្រៃសន្រ្ទះ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ ដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  សរុបចំនួនអ្នកទទួលផល១៩ ខ្នងផ្ទះ២៧៨ នាក់ ស្រី១៣២ នាក់ ចែកបណ្ណផ្សព្វផ្សាយ ៣កុំ ៣ការពារ ចំនួន៤១ សន្លឹក ផ្ទាំងរូបភាព ៣កុំ ៣ការពារ ចំនួន១០ សន្លឹក ប័ណ្ណយល់ដឹងនូវការពិតអំពីជំងឺកូវីដ១៩ ចំនួន៣១សន្លឹក  និងម៉ាស់ចំនួន១០៦បន្ទះដើម្បីអោយបងប្អូនប្រជាពលរដ្ឋប្អូនៗសិស្សានុសិស្សមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសនេះ ដោយត្រូវមានអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចែល  និងម៉ាស់ជាប់ជាប្រចាំ  ដើម្បីចូលរួមការពារមេរោគកូវីដ19បម្លែងថ្មី(ដែលតា)ដ៏កាចសាហាវនេះ ហើយត្រូវបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ  សិស្សានុ សិស្សទូទៅ អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣ កុំ ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កុំអោយមានការរីករាលដាលចូលក្នុងសហគមន៍បាន ។