• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពគម្រោងសុវត្តិភាពចរាចរណ៍ រួមបញ្ចូលពិការភាព នៅខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ តត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០ មន្រ្តីសាខា​ សហការជាមួយមេភូមិ អ្នកស្ម័គ្រចិត្តភូមិ សរុបចំនួន៥នាក់ ពិការប្រុស១នាក់ បានចុះអប់រំ​ ផ្សព្វផ្សាយតាមខ្នងផ្ទះស្ដីពីវិធានការការពារការចម្លងជំងឺផ្លូវដង្ហើម​ កូវីដ១៩ ការយល់ដឹងពីសិទ្ធិជនពិការ និងអនុក្រឹត្យថ្មីនៃច្បាប់ចរាចរណ៍ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយអត្រាស្លាប់ របួស ពិការដោយគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ អាជីវករ ក្រុមម៉ូតូឌុប នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សកម្មភាពចុះអប់រំ​ ផ្សព្វផ្សាយនេះ​ បានបញ្រ្ជាបជូនប្រជាពលរដ្ឋប្រមាណ​ ៥៦នាក់ ស្រី៣១ ពិការ៣នាក់ ស្រី១ នាក់ បានចែក ចំណាំងផ្លាត ចំនួន​ ៦៥សន្លឹក ខិតបណ្ណយល់ពីពិការភាព​ ចំនួន ៥៦សន្លឹក ចំណេះដឹងការពាក់មួកសុវត្ថិភាព ចំនួន​ ៥០សន្លឹក អនុក្រឹត្យថ្មីនៃច្បាប់ចរាចរណ៍​ ចំនួន​ ៥០សន្លឹកផងដែរ។

គួរបញ្ជាក់ផងដែរថា​ សកម្មភាពគម្រោងសុវត្តិភាពចរាចរណ៍ រួមបញ្ចូលពិការភាព នេះ​ មានគាំទ្រដោយអង្គការ light for the world។