• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពកម្មវិធីសុវត្ថិភាពសហគមន៍ ឆ្នាំ ២០២១

រយៈពេល១២ខែកន្លងមកនេះ កម្មវិធីសុវត្ថិភាពសហគមន៍ បានផ្សព្វផ្សាយទប់ស្កាត់ មិនឱ្យមានការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋគោលដៅចំនួន ៩.៣៧៦នាក់ (ស្រ្តី ៦.១២៥នាក់, កុមារ ៣.២៥១នាក់)។ ទន្ទឹមនឹងនោះក៏បានផ្តល់ប្រាក់កម្ចីពុំមានការប្រាក់ដល់ប្រជាពលរដ្ឋ ចំនួន ២៥០គ្រួសារ និងប្រមូលត្រឡប់មកវិញបានចំនួន ៣២៧គ្រួសារ។ សកម្មភាពនេះកំពុងត្រូវបានអនុវត្តទៅលើ ៧ស្រុក ក្នុងខេត្តគោលដៅចំនួន៣ រួមមានស្រុកវាលវែង និងស្រុកក្រវ៉ាញ នៃខេត្តពោធិ៍សាត់, ស្រុកសំរោង បន្ទាយអំពិល និងស្រុកអន្លង់វែងនៃខេត្តឧត្តរមានជ័យ ស្រុកជាំក្សាន្ត និងស្រុករវៀង នៃខេត្តព្រះវិហារ។

សូមបញ្ជាក់ថា៖ ការផ្តល់ប្រាក់កម្ចីខ្នាតតូចពុំមានការប្រាក់របស់កាកបាទក្រហមកម្ពុជា ត្រូវបានឧបត្ថម្ភថវិកាដោយ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC និង កាកបាទក្រហម កូរ៉េ៕