
វគ្គអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ និងពិការភាពនៅវិទ្យាល័យវត្តស្វាយក្រុងសៀមរាប
សាខា កក្រក ខេត្តសៀមរាប៖នាព្រឹកថ្ងៃអង្គារ ២ កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២០ ដោយបានការអញ្ជើញ លោកស៊ុ សំអន នាយកសាខា បានដឹកនាំមន្រ្តីសាខាយុវជកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុនសែនវត្តស្វាយ សហការជាមួយ ក្រុមតន្រ្តីយុវជនពិការ សរុបចំនួន ១៤នាក់ ស្រី ៨នាក់ បានចុះអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ និងពិការភាព ដល់សិស្សានុសិស្ស យុវកាយរិទ្ធជាតិម្ពុជា និងសមាជិកយុវជនកាកបាទក្រហមកម្ពុជា ក្នុងវិទ្យាល័យ សរុបចំនួនអ្នកចូលរួម ៩៨នាក់ ស្រី ៥៩នាក់ ។ ក្នុងប្រសាសន៍សំណេះសំណាលបើកវគ្គផ្សព្វផ្សាយនេះ
លោកនាយកសាខា មានប្រសាសន៍អរគុណចំពោះក្មួយៗ ដែលបានចូលរួម និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខ ពី ឯកឧត្តម ប្រធានគណកម្មាធិការសាខា ហើយលោកកក៏បា នលើកឡើងពីគោលបំណងវគ្គ គឺដើម្បី ចូលរួមចំណែកកាត់បន្ថយអត្រា ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍និងក្រើនរម្លឹក ដល់កុមារជាសិស្សានុសិស្ស អ្នកប្រើប្រាស់ផ្លូវ ទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ឆ្លងផ្លូវត្រូវមើលគម្លាតសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ហើយអ្នកចូលរួមទាំងអស់បានច្រៀងបទ សុវត្ថិភាពចរាចរណ៍ចាប់ផ្តើមពីខ្ញុំ អមដោយតន្រ្តីយុវជនពិការ ។ សកម្មភាពនេះសាខាកាកបាទក្រហមខេត្តសៀមរាបបានកិច្ចសហការគាំទ្រពីអង្គការ Light for The World បានចែកជូនសម្ភារមួយចំនួនដូចខាងក្រោម៖
កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ ចំនួន ១៣០សន្លឹក ខិតប័ណ្ណពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ១៣០ប័ណ្ណអនុក្រឹដ្ឋផាកពិន័យអន្តរការ ថ្មី ១៣០សន្លឹក បិទរូបភាពផ្ទាំងធំ ១៥សន្លឹក សន្លឹកចំណាំងផ្លាត ម៉ូតូ រ៉ឺម៉ក ចំនួន ៥០សន្លឹក ។ ក្នុងសកម្មភាពនេះផងដែរលោកគ្រូបានផ្សព្វផ្សាអំពីវីធីការពារពីជំងឺ កូវីដ_១៩ ដោយបានចែកម៉ាស់ បាញ់អាល់កុល សាប៊ូដុំដល់សិស្ស ហើយបង្រៀនពីការពាក់ម៉ាស់ និងធ្វើអនាម័យលាងដៃឲ្យស្អាតជាប្រចាំ។