• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋមកពីភូមិចំនួន៤ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ

សាខា កក្រក រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ​ ៧កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤​​ ត្រូវនឹង ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០២០​នេះ នៅវត្តឃ្មួញ​ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ រួមមានលោក ប៉ាត់ ប៊ុនផា មន្ត្រីការិយាល័យធនធានមនុស្ស បានចុះបើកវគ្គអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ និងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋចំនួន១៣០នាក់ (ស្រី៧៥នាក់) មកពីភូមិចំនួន៤ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ។  គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះគឺ៖

១- ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរងរបួស​ ដោយគ្រោះថ្នាក់ចរាចរណ៍​ នៅប្រទេសកម្ពុជា​ ឲ្យធ្លាក់ចុះមកនៅកម្រិតទាបបំផុត

២-ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក

៣-ស្វែងយល់អំពីការផាកពិន័យក្នុងករណីរបើបរល្មើសច្បាប់ចរាចរណ៍​

៤-ស្វែងយល់អំពីក្រមសីលធម៌ទាំង១០ចំនុចក្នុងការបើកបរ

៥-របៀបពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា៖​ នៅក្នុងវគ្គនេះ ក៏មានការឆ្លើយសំណួរយករង្វាន់មួកសុវត្ថិភាព៥ អាវយឺត២ ​សៀវភៅច្បាប់ចរាចរណ៍៥ក្បាល សៀវភៅផ្លាកសញ្ញាចរាចរណ៍៥ក្បាលផងដែរ ៕