• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គអប់រំផ្សព្វផ្សាយសហគមន៍ស្តីអំពី “អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន” ជូនដល់ប្រជាពលរដ្ឋ នៅស្រុកស៊ីធរកណ្តាល

សាខា កក្រក ខេត្តព្រៃវែង ៖ នៅថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយសហគមន៍ស្តីអំពី “អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន” ជូនដល់ប្រជាពលរដ្ឋ ដែលដឹកនាំដោយមន្ត្រីទទួលបន្ទុកគម្រោង និងមានការចូលរួមពីមន្ត្រីប្រចាំការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៦៥នាក់ ក្នុងឃុំព្នៅទី២ និងឃុំជ្រៃឃ្មុំ ស្មើនិង ២ភូមិ នៅស្រុកស៊ីធរកណ្តាល មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២១ ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម(IFRC)។

វគ្គអប់រំផ្សព្វផ្សាយនេះមានគោលបំណង៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន លើប្រធានបទ របៀបទុកដាក់ទឹកឲ្យមាន សុវត្ថិភាពសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ការយល់ដឹងអំពីផ្លូវចម្លងរោគសំខាន់ៗ និងវិធីទប់ស្កាត់ (ការលាងដៃនិងសាប៊ូ) និងសូមធ្វើការអប់៧ឆផងដែរ។

បន្ថែមពីនេះ មន្ត្រីសាខាក៍បានបញ្ជ្រាបការអប់រំផ្សព្វផ្សាយអំពីសុវត្តិភាពចរាចរណ៍ ការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម-គ្រុនឈីក និងកូវីដ១៩។