• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គសុខភាពផ្លូវចិត្ត និងគាំទ្រចិត្តសង្គមក្នុងបរិបទ ជម្ងឺកូវីដ -១៩ និងពិធីប្រគល់ស្បៀងជូនអ្នកស្ម័គ្រចិត្តនៅខេត្តឧត្តរមានជ័យ

ជួសមុខឲ្យឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យនៅល្ងាចថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ធិននី មុនី រស្មី អនុប្រធានគណៈកម្មាធិការសាខា និងលោក ឆឹម តឿ សមាជិកគណៈកម្មាធិការសាខាបានចូលរួមឧបត្ថម្ភឃីតសង្គ្រោះជូន ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន ២៧ នាក់មកពី៤ឃុំក្នុង ស្រុកចុងកាល់ ២ភូមិក្នុងសង្កាត់បុស្បូវ ក្រុងសំរោង ដែលបានចូលរួមក្នុង វគ្គសុខភាពផ្លូវចិត្ត និងគាំទ្រចិត្តសង្គមក្នុងបរិបទ ជម្ងឺកូវីដ -១៩ នៅសាខាកាកបាទក្រហមខេត្ត។

យោងប្រសាសន៍របស់ ឯកឧត្តម ប៉ែន កុសល្យ  ក្នុងពេលជួបជាមួយអ្នកស្ម័គ្រចិត្តក្នុងវគ្គ ដែលបានលើកឡើងពីគុណសម្បត្តិ និងការតស៊ូ លះបង់របស់ អ្នកស្ម័គ្រចិត្តកាកបាទក្រហម ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ឯកឧត្តមបានលើកទឹកចិត្ត និងឯកភាពផ្តល់ជូនក្នុងម្នាក់ៗនូវ អង្ករ ២៥គ.ក, មី១កែស,ត្រីខ១០កំប៉ុង,ទឹកស៊ីអ៊ិវ១យួរ និងឃីត ១កញ្ចប់។

ក្នុងពេលផ្តល់ជំនួយឧបត្ថម្ភលោកស្រី ធិននី មុនីរស្មី និង លោក ឆឹម តឿ ក៏បានរម្លឹកអ្នកស្ម័គ្រចិត្តអំពី ៣កុំ ៣ការពារ និងសូមជួយផ្សព្វផ្សាយបន្តក្នុងនាមជាអ្នកស្ម័គ្រចិត្តប្រចាំភូមិ ដល់ប្រជាជនក្នុងមូលដ្ឋាន សំដៅរួមគ្នាចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ។