• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គពង្រឹងសមត្ថភាពតាមអនឡាញ ស្តីពីវគ្គពង្រឹងសមត្ថភាពការងារហិរញ្ញវត្ថុ នៅខេត្តព្រៃវែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកវគ្គពង្រឹងសមត្ថភាពពីចម្ងាយតាមប្រព័ន្ធអនឡាញកម្មវិធីហ៊្សូម(ZOOM) ស្តីពីវគ្គពង្រឹងសមត្ថភាពការងារហិរញ្ញវត្ថុ ដល់អនុសាខាក្រុង ស្រុកទាំង ១៣ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី ដែលមានការចូលរួមពីលោក លោកស្រីអនុប្រធានគណៈកម្មាធិកាអនុសាខា ហេរញ្ញិក និងមន្ត្រីប្រចាំការអនុសាខាក្រុង ស្រុកទាំង ១៣ សរុបចំនួន ៦១នាក់ ស្រី ១៤នាក់។

គោលបំណងវគ្គគឺដើម្បីពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញបច្ចេកទេសដល់មន្ត្រីអនុសាខាក្រុង ស្រុក ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ឲ្យមានគណនេយ្យភាព។

ប្រធានបទសំខាន់ៗ ដែលបានធ្វើបទបង្ហាញ រួមមាន៖

– ទំរង់ឯកសារគណនេយ្យ

– សំណើសុំគោលការណ៍ចំណាយ

– សំណើសុំថវិកាទូទាត់ការចំណាយ

– បញ្ជីបេឡា CASH BOOK

– របាយការណ៍ប្រាក់បញ្ញើនៅធនាគារ និងមីក្រូហិរញ្ញវត្ថុ

– របាយការណ៍ហិរញ្ញវត្ថុសង្ខេប ប្រចាំខែ

– របាយការណ៍សមតុល្យតាមគណនី ប្រចាំត្រីមាស

– របាយការណ៍ហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស