• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គពង្រឹងសមត្ថភាពការងារគ្រប់គ្រងតាមអនុសាខាក្រុង ស្រុកទាំង ១៣ របស់ខេត្តព្រៃវែង តាមប្រព័ន្ធអនឡាញកម្មវិធីZOOM

នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានរៀបចំវគ្គពង្រឹងសមត្ថភាពការងារគ្រប់គ្រងតាមអនុសាខាក្រុង ស្រុកទាំង ១៣ តាមប្រព័ន្ធអនឡាញកម្មវិធីZOOM ក្រោមការដឹកនាំ និងសម្របសម្រួលវគ្គដោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត ដែលមានការអញ្ជើញចូលរួមពីក្រុមប្រតិបត្តសាខា គណៈកម្មាធិការអនុសាខា និងមន្ត្រីប្រចាំការអនុសាខា សរុបអ្នកចូលរួមចំនួន ៥៨នាក់។ នាឱកាសបើកវគ្គ លោកស្រីនាយិកាសាខាខេត្ត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិកាសាខា ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

គោលបំណងនៃវគ្គពង្រឹងសមត្ថភាព៖

១.ការធ្វើផែនការសកម្មភាព និងផែនការហិរញវត្ថុ

២.បទបង្ហាញអំពីរចនាសម្ព័ន្ធរបស់អនុសាខាក្រុង ស្រុកទាំង ១៣

៣. របបកិច្ចប្រជុំរបស់អនុសាខាក្រុង ស្រុកទាំង ១៣

៤.ការងារគ្រប់គ្រងហិរញ្ញវត្ថុ

មានមតិបិទវគ្គ លោកស្រីនាយិកាសាខាខេត្ត បានផ្តាំផ្ញើដល់គណៈកម្មាធិការអនុសាខា និងមន្ត្រីប្រចាំការអនុសាខា សូមយកខ្លឹមសារ និងចំណុចសំខាន់ៗនៃវគ្គដើម្បីអនុវត្តន៍ការងារអោយមានប្រសិទ្ធភាពនៅក្នុងអនុសាខារបស់ខ្លួន។ មន្ថែមពីនេះ លោកស្រីនាយិកាសាខាខេត្ត ក៍បានផ្សព្វផ្សាយអំពីការអំពាវនាវសម្រាប់ទិវា ៨ ឧសភា និងសូមក្រុមការងារអនុសាខាក្រុង ស្រុកទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការការពារជំងឺកូវីដ-១៩និងមេត្តាបន្តការអប់រំផ្សព្វផ្សាយទៅដល់សហគមន៍ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។