• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គផ្សព្វផ្សាយ ស្តីពីគោលការណ៍គ្រឹះរបស់ចលនា កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ

កក្រក ៖ នាព្រឹកថ្ងៃ២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពីគោលការណ៍គ្រឹះរបស់ចលនា កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ ដែលមានអ្នកចូលរួមពីមន្ត្រីជំនាញទីស្នាក់កណ្តាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ៩ រួមមាន បាត់ដំបង ពោធិ៍សាត់ រាជធានីភ្នំពេញ កំពង់ធំ កំពង់ចាម កំពត ព្រៃវែង ប៉ៃលិន និងត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុបចំនួន ៦១នាក់។   តាមរបៀបវារៈ៖     

– ព្រះរាជក្រឹត្យ ស្តីពីការទទួលស្គាល់ កក្រក

– ព្រះរាជក្រឹត្យ ស្តីពីការប្រើប្រាស់ និងការពារបដិរូប កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

– ប្រវត្តិរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

– សមាសភាគ និងបេសកកម្មរបស់ចលនា

– លក្ខណៈវិនិច្ឆ័យ១០យ៉ាង នៃការទទួលស្គាល់សមាគមជាតិ

– គោលការណ៍គ្រឹះ ៧ប្រការ របស់ចលនា

– បដិរូប កាកបាទក្រហម អឌ្ឍចន្ទក្រហម និងគ្រីស្តាល់ក្រហម

– មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ