• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងគោលការណ៍គ្រឹះទាំង៧របស់ចលនា តួនាទីយុវជនកាកបាទក្រហមកម្ពុជា នៅអនុវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា

ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា បានចុះបើកវគ្គផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងរំលឹកអំពី គោលការណ៍គ្រឹះទាំង៧របស់ចលនា តួនាទីយុវជនកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចូលរួម ពីលោកគ្រូអ្នកគ្រូ ទីប្រឹក្សា យុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៅ អនុវិទ្យាល័យ មិត្តភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា ចំនួន២៤នាក់ ស្រី១៨នាក់។ សកម្មភាព និងប្រធានបទដែលបានផ្សព្វផ្សាយមាន៖

១. ចែកប័ណ្ណប្រកាស និងអនុវត្តការលាងដៃ ជាមួយសាប៊ូ និងទឹក ដើម្បីការពារជំងឹកូវីដ-១៩ ចំនួន ៤០សន្លឹក សាប៊ូ ៥ដុំ

២.ស្ងានភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍ និងវិធីពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងចែកប័ណ្ណប្រកាស សុវត្ថិភាពចរាចរណ៍ កូនសៀវភៅមូលដ្ឋានសុវត្ថិភាពចរចរណ៍ អនុក្រិដ្ឋផាកពិន័យថ្មី សរុបចំនួន ១១០សន្លឹក។

៣.រំលឹកឡើងវិញពីគោលការណ៍គ្រឹះទាំង៧ និងតួនាទីយុវជនកាកបាទក្រហមក្នុងការងារមនស្សធម៌។