• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គផ្សព្វផ្សាយស្តីពី ”វិធានការបង្ការជំងឺគ្រុនឈាម ជំងឺកូវីដ-១៩ និងជំងឺអ៊ុតស្វា ” ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សង្កាត់ទឹកវិល ក្រុងសៀមរាប

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយមន្ទីរសុខាភិបាលខេត្តបានបើកវគ្គផ្សព្វផ្សាយស្តីពី ”វិធានការបង្ការជំងឺគ្រុនឈាម ជំងឺកូវីដ-១៩ និងជំងឺអ៊ុតស្វា ” ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សង្កាត់ទឹកវិល ក្រុងសៀមរាប ចំនួន១៥នាក់ ស្រី៦នាក់ នៅទីស្នាក់ការភូមិសណ្តាន់ សង្កាត់ទឹកវិល ភូមិសណ្តាន់។ វគ្គអប់រំផ្សព្វផ្សាយនេះមានគោលបំណងឱ្យអ្នកស្ម័គ្រចិត្តក្រហមទទួលបានចំណេះដឹង យកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីមានចំណេះដឹងជាមូលដ្ឋានក្នុងការបង្ការខ្លួន និងក្រុមគ្រួសារកុំឆ្លងជំងឺទាំងនេះ ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលដែលកំពុករងផលប៉ះពាល់ពីជំងឺទាំងនេះ។

នាឱកាសបើកវគ្គផ្សព្វផ្សាយ មានអ្នកសម្របសម្រួលមកពី មន្ទីរសុខាភិបាលខេត្ត គឺលោក ប៊ូ សារិន ប្រធានកម្មវិធីគ្រុនឈាម និងជំងឺឆ្លងសហគមន៍ និងលោក លី គឹមហេង ប្រធានការិយាល័យសុខភាព និងគ្រប់គ្រងគ្រោះមហន្តរាយ សាខាកាកបាទក្រហមកម្ពុជាខេត្ត។ អ្នកសម្របសម្រួលក្នុងវគ្គផ្សព្វផ្សាយខាងលើ ក៏បានធ្វើបទបង្ហាញនូវប្រធានបទដូចជា៖

១. វិធានធានការបង្ការនៃជំងឺគ្រុនឈាម និងរបៀបនៃការប្រើប្រាស់ថ្នាំអាប៊ែត

២.ការយល់ដឹងពីជំងឺអ៊ុតស្វា និងវិធានការបង្ការ

៣. បន្តរការអនុវត្តវិធានការ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ

៤. ការផ្សព្វផ្សាយពីគោលការណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ។

ជាចុងបញ្ចប់អ្នកសម្របសម្រួល និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមរួមគ្នា ចុះដាក់អាប៊ែតតាមផ្ទះប្រជាពលរដ្ឋ នៅជុំវិញទីស្នាក់ការភូមិសណ្តាន់បានប្រមាណ២០ខ្នងផ្ទះ និងប្រគល់អាប៊ែតរួមទាំងសម្ភារៈអប់រំ មានដូចជាខិតប័ណ្ណដល់អ្នកស្ម័គ្រចិត្តដើម្បីធ្វើសកម្មភាពបន្តនៅតាមសហគមន៍ដែលគាត់រស់នៅ។