1/1

វគ្គផ្សព្វផ្សាយស្ដីពី“ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាព” នៅខេត្តពោធិ៍សាត់
ព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២២ មន្រ្តីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំអ្នកស្ម័គ្រចិត្ត ចុះផ្សព្វផ្សាយស្តីពី “ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាព” និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ ភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ដែលមានការចូលរួម សរុប ប្រមាណ ៤៥នាក់ ស្រី ២៨នាក់ ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងគាំពារកុមារពីការកេងប្រវ័ញ្ចគ្រប់រូបភាព និងបង្កើនឱកាសនៃការចូលរួមរបស់កុមារក្នុងសកម្មភាពអភិវឌ្ឍន៍សង្គមដោយគ្មានការរំលោភបំពាន និងភ័យខ្លាច ៕