• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គផ្សព្វផ្សាយស្ដីពី”នីតិវិធីនៃការគ្រប់គ្រងទិន្នន័យ និងផលិតប័ណ្ណសម្គាល់ខ្លួនជូនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា” ជូនមន្ដ្រីក្រុមប្រតិបត្តិ នៃសាខា ២៥ រាជធានី ខេត្ត

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា​ បើកវគ្គផ្សព្វផ្សាយស្ដីពី”នីតិវិធីនៃការគ្រប់គ្រងទិន្នន័យ​ និងផលិតប័ណ្ណសម្គាល់ខ្លួនជូនអ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា” ជូន​មន្ដ្រីក្រុមប្រតិបត្តិ​ នៃសាខា​ ២៥​ រាជធានី​ ខេត្ត​ តាមអនឡាញហ្ស៊ូម​ (Zoom meeting) ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី នាយក នាយិកា និងមន្ដ្រីក្រុមប្រតិបត្តិសាខា នៃ២៥ រាជធានី ខេត្ត សរុប ១០២នាក់​ (ស្រី​ ២៧នាក់)។ វគ្គផ្សព្វផ្សាយនេះ​ រៀបចំឡេីងក្នុងគោលបំណង​ ពង្រឹង​ និងពង្រីកស្ដីពីនីតិវិធីនៃការគ្រប់គ្រងទិន្នន័យ​ និងការផលិតប័ណ្ណសម្គាល់ខ្លួនអ្នកស្ម័គ្រចិត្ត​ និងយុវជន។ លេីសពីនេះ​ គឺពង្រឹងសមត្ថភាព​ និងការយល់ដឹងស្ដីពីការគ្រប់គ្រងបណ្ដាញយុវជន​ និងអ្នកស្ម័គ្រចិត្តជូននាយក​ នាយិកា​ និងមន្ដ្រីក្រុមប្រតិបត្តិសាខា​ ២៥​ រាជធានី​ ខេត្ត៕