• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គផ្សព្វផ្សាយស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយជួនដល់អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា នៅភូមិគោលដៅក្នុង ស្រុកបាធាយ

នៅ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានរៀបចំដំណើរការបើកវគ្គផ្សព្វផ្សាយជាមូលដ្ឋាន ស្ដីពី ការត្រៀមបង្ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ជូនដល់ អ្នកស្ម័គ្រចិត្ត មកពីបណ្តាភូមិគោលដៅ ក្នុងឃុំ២(ឃុំត្រប,និងសណ្តែក)នៃស្រុកបាធាយ ចំនួន ២៥នាក់ ដែលរៀបចំ នៅសាលប្រជុំ វិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សណ្ដែក ។ លោក ទូច ឆៃ នាយកប្រតិបត្តិសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញមានមតិសំណេះសំណាល នាពេលព្រឹកក្នុងពិធីបើក ហើយនៅពេលល្ងាច លោក ព្រុំ វណ្ណាប្រធានគណៈកម្មាធិការអនុសាខាស្រុកបាធាយ បានចូលរួមមានមតិផ្តាំផ្ញើ និងបិទវគ្គអប់រំផ្សព្វផ្សាយនេះ ។

វាក្មិនរបស់យើងបានធ្វើបទបង្ហាញជូន ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អំពីការត្រៀមបង្ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ប្រវត្តិចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ និង រួមជាមួយ ការអប់រំផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជម្ងឺ រាតត្បាតផ្សេងៗ ជំងឺគ្រុនឈាម គ្រុនឈីក និងសង្គោះសុខភាពផ្លូវចិត្ត ដើម្បីលើកកម្ពស់ស្មារតី អ្នកស្ម័គ្រចិត្ត ចូលរួមជាកម្លាំងចលករ ក្នុងសកម្មភាពមនុស្សធម៌ និង ធ្វើការផ្សព្វផ្សាយបន្តទៅដល់ គ្រួសារ ប្រជាពលរដ្ឋ និងសហគមន៍រៀង ៗខ្លួន ៕