• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គផ្សព្វផ្សាយពស្ដីពីសុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសាស្ត្រសង្គម និងការចូលរួម ការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩នៅខេត្តព្រៃវែង

នៅថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំវគ្គផ្សព្វផ្សាយពីចម្ងាយតាមប្រព័ន្ធវីដេអូហ៊ូម(ZOOM) ស្ដីពីសុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសាស្ត្រសង្គម និងការចូលរួម ការទទួល ខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩ ដែលមានរយៈពេល ១ព្រឹក ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៣៩នាក់ ស្រី ៩៧នាក់។

គោលបំណងនៃវគ្គផ្សព្វផ្សាយនេះគឺដើម្បីពង្រីងសមត្ថភាព និងជំនាញដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា អំពីសុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសាស្ត្រសង្គម និងការចូលរួម ការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទកូវីដ-១៩។ ប្រធានដែលបានលើកឡើងក្នុងវគ្គផ្សព្វផ្សាយនេះមាន៖

១.វិបត្តិ/គ្រោះមហន្តរាយ និងការគាំទ្រចិត្តសាស្ត្រសង្គម

២.សង្គ្រោះបឋមផ្នែកផ្លូវចិត្ត(Psycological First Aid)

៣.ការតានតឹងអារម្មណ៍ និងដំណោះស្រាយ(Stress and Coping)

៤.ការចូលរួម និងការទទួលខុសត្រូវ ក្នុងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ (CEA=Community Engagement Assessment)។

នាឱកាស បិទវគ្គផ្សព្វផ្សាយ ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍ មានមតិផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំបន្តការសិក្សាតាមរយៈអនឡាញនេះ ព្រោះជាបរិបទថ្មីមួយដែលត្រូវសម្របខ្លួន ក្នុងនោះសូមលោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាបន្តការងារផ្សព្វផ្សាយដល់សហគមន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍សម្តេចនាយករដ្ឋមន្ត្រី ៣កុំ ៣ការពារ និង២ចូលរួម និងបន្តរស់នៅធម្មតាមបែបគន្លងថ្មី។