• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គផ្សព្វផ្សាយជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជានៅវិទ្យាល័យ អង្គរជុំ ស្រុកអង្គរជុំ

ព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ មន្រ្តីការងារយុវជនកក្រក សាខាខេត្តបានបើកវគ្គផ្សព្វផ្សាយមូលដ្ឋានកាកបាទក្រហម ដល់យុវសិស្ស ដែលបានជ្រើសរើសចូលជាយុវជនកាកបាទក្រហមកម្ពុជានៅវិទ្យាល័យ អង្គរជុំ ស្រុកអង្គរជុំដែលអញ្ជើញចូលរួមដោយលោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន ព្រមទាំងយុវសិស្ស សរុបចំនួន ៥២នាក់ ស្រី ៣៩នាក់ ។  ប្រធានបទដែលបានផ្សព្វផ្សាយមាន៖

១. ប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហមគោលការណ៍គ្រឹះទាំង៧ តួនាទីយុវជនកក្រក ការដឹកនាំគ្រប់គ្រងក្លិបយុវជនកក្រក។

២. ផ្សព្វផ្សាយពីគោលនយោបាយយុវជនកក្រក។

៣.ផ្សព្វផ្សាយអនុសារណៈយោគយល់គ្នារវាងក្រសួងអប់រំយុវជននិងកីឡា និងកាកបាទក្រហមកម្ពុជា។

៤.ណែនាំពីការបំពេញពាក្យសុំចូលជាសមាជិកយុវជនកក្រក។ ជាចុងក្រោយអ្នកគ្រូទីប្រឹក្សាយុវជន បានបញ្ជ្រាបការណែនាំពីសុខភាព និងអណាម័យការពារពីជំងឺឆ្លង គឺការសំអាតដៃ ការហូបទឹកឲ្យបានច្រើន និងថែរក្សាសុខភាពជាប្រចាំផងដែរ។