• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបំប៉ន ស្តីពីការសរសេរអត្ថបទព័ត៌មាន ការថតរូបភាព និងគោលការណ៍ណែនាំស្តីពីអត្តសញ្ញាណកាកបាទក្រហមកម្ពុជា

មន្រ្តីទទួលបន្ទុកព័ត៌មានសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត សរុបចំនួន ១២៥នាក់ បានទទួលវគ្គបំប៉នតាមអនឡាញ (Zoom) ស្តីពីការសរសេរអត្ថបទព័ត៌មាន ការថតរូបភាព និងគោលការណ៍ណែនាំស្តីពីអត្តសញ្ញាណកាកបាទក្រហមកម្ពុជា ក្រោមការសម្របសម្រួលពី ការិយាល័យទំនាក់ទំនងសាធារណៈ ក្រោមអធិបតីភាព និងផ្តល់ខ្លឹមសារគន្លឹះដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
វគ្គបំប៉នខាងលើនេះ មានការចូលរួមពី លោក ម៉ារ យ៉ារិទ្ធិ អ្នកកាសែតជើងចាស់ ប្រធានកម្មវិធីព័ត៌មាន អប្សរាណេត នៃស្ថានីយ៍ទូរទស្សន៍អប្សរា ដែលបានបង្ហាញពីការសរសេរអត្ថបទដោយផ្តោតលើគ្រឹះសំខាន់នៃ 5W’ និងការសរសេរ Lead នាំមុខដោយផ្អែកលើតម្លៃមូលដ្ឋានគ្រឹះទាំង៥ សំដៅធ្វើយ៉ាងឱ្យខ្លឹមសារអត្ថបទព័ត៌មានទទួលបានភាពរឹតតែទាក់ទាញពីសាធារណជន៕