• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបំប៉នស្តីពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជានៅខេត្តស្វាយរៀង

នាថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបើកវគ្គបំប៉នស្តីពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម  ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា ដល់មន្ត្រីសាខា អនុសាខា តាមប្រព័ន្ធវីដេអូ online(ZOOM) ។ ពិធីនេះបានការអញ្ជើញចូលរួមពីលោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា លោក សរ វណ្ណា នាយកសាខា ក្រុមប្រតិបត្តិសាខា ព្រមទាំង លោក លោកស្រី ជាប្រធាន អនុប្រធានគណៈកម្មការអនុសាខា និងមន្ត្រីប្រចាំការអនុសាខាក្រុង ស្រុកទាំង ៨ សរុបចំនួន ៤០ នាក់ ។

ក្រោមការសម្របសម្រួលពីលោក នាយកសាខា មន្ត្រីថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ៖ប្រវត្តិរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ ៧ ប្រការរបស់ចលនា សមាសភាគ និងបេសកម្មរបស់ចលនា លក្ខណៈវិនិច្ឆ័យ ១០ យ៉ាង នៃការទទួលស្គាល់សមាគមជាតិ បដិរូប កាកបាទក្រហម អឌ្ឍចន្ទក្រហម គ្រីស្តាល់ក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ ប្រវត្តិកាកបាទក្រហម ។ វគ្គបំប៉ននេះមានគោលបំណងលើកកម្ពស់ការយល់ដឹង ចែករំលែក បទពិសោធន៍ និងពង្រឹងសមត្ថភាព ដល់មន្ត្រីសាខា អនុសាខា ដើម្បីបម្រើការងារមនុស្សធម៌ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ។