• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបំប៉នតាមអនឡាញស្តីពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ និងកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា (កក្រក) បានរៀបចំបើក វគ្គបំប៉ន តាមអនឡាញ (Zoom) ស្តីពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ និងកាកបាទក្រហមកម្ពុជា និងការលើកកម្ពស់តម្លៃមនុស្សធម៌ និងការបើកដំណើរការសាកល្បងប្រព័ន្ធសិក្សាអនឡាញរបស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កក្រក ដែលមានការសម្របសម្រួលពី លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង។ និងអញ្ជើញចូលរួមពីមន្ត្រី សាខា កក្រក ទាំង ២៥ រាជធានី ខេត្ត សរុបចំនួន ១០៩នាក់។

វគ្គបំប៉ននេះពិតជាមានសារៈសំខាន់ ក្នុងការចូលរួមពិគ្រោះយោបល់ពីការប្រើប្រាស់ និងការការពារបដិរូប ការអនុវត្តនូវគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ពីរបៀបប្រើប្រាស់អត្ថប្រយោជន៍នៃការសិក្សាតាមប្រព័ន្ធអនឡាញរបស់កាកបាទក្រហមកម្ពុជា និងបញ្ហានានាដែលសាខាបានជួបប្រទះក្នុងគ្រាជំងឺរាតត្បាតកូវីដ-១៩៕