• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាល ស្តីពី អនាម័យទឹកស្អាត និងការលើកកំពស់អនាម័យក្នុងគ្រាអាសន្ននៅខេត្តកំពង់ធំ

នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពីអនាម័យទឹកស្អាត និងការលើកកំពស់អនាម័យក្នុងគ្រាអាសន្ន ក្រោមអធិបតីភាព លោកកែវ ផលនាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្រ្តីប្រចាំការអនុសាខា ប្រធានក្រុមអ្នកស្ម័គ្រចិត្ត អ្នកស្ម័គ្រចិត្តតាមបណ្តា ភូមិ ឃុំ គោលដៅចំនួន៨ ស្រុក/ក្រុង មានរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ វគ្គបណ្តុះបណ្តាលនេះដែរដោយមានការរៀបចំដោយការិយាល័យការពារជម្ងឺឆ្លង និងមិនឆ្លង នាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា ក្រោមការឧត្ថម្ភថវិការរបស់កាកបាទក្រហមជប៉ុន តាមរយៈសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

ឱកាសនោះ លោកកែវ ផល នាយករង បានពាំនាំនូវប្រសាសន៏ផ្តាំផ្ញើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្តាំផ្ញើរសាកសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានបរិច្ចាក ធនធានពេលវេលាកម្លាំងកាយកាយ ចិត្តចូលរួមចំណែកជួយដល់ជនរងគ្រោះ និង ជនងាយរងគ្រោះតាមសហគមន៏មូលដ្ឋានរាល់ថ្ងៃ ។ លោកនាយករង បានលើកឡើងថាការផ្គត់ផ្គង់ទឹកស្អាត គឺពិតជាមានសារសំខាន់ណាស់ ដែលយើងទាំងអស់ត្រូវយកចិត្តទុកដាក់ព្រោះទឹកវាប្រពភនៃជីវិតដែលយើងត្រូវការប្រើប្រាស់ប្រចាំថ្ងៃស្របពេលដែលបរិយាកាសប្រែប្រួលខុសៗគ្នាដោយប្រទេសខ្លះជួបគ្រោះរាំងស្ងួតហួតហែងខ្វះទឹកប្រើប្រាស់ ខ្លះជួបគ្រោះទឹកជំនន់លិចលង់និងរងគ្រោះដោយខ្យល់ព្យុះជាដើម។ដើម្បីចូលរួមចំណែកឲ្យមានប្រសិទ្ធភាពក្នុងការលើកកម្ពស់សុខភាព និងថែទាំសុខភាពក្នុងសហគមន៍បងប្អូនត្រូវការប្រើប្រាស់ទឹកស្អាត ។

លោកនាយករងបានផ្តាំផ្ញើរបន្ថែមដល់សិក្ខាកាមទាំងអស់ត្រូវប្រឹងប្រែងត្រងត្រាបស្តាប់ស្រូបយកចំណេះដឹងក្នុងវគ្គនេះដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ បច្ចេកទេសត្រឹមត្រូវ ដើម្បីបានជាគ្រឹះដ៏រឹងមាំសម្រាប់យកទៅអនុវត្តន៏លើការងារមនុស្សធម៌ ជាពិសេសត្រូវធ្វើការចុះផ្សព្វផ្សាយ អំពីវិធានការការពារការីករាលដាលជម្ងឺកូវី១៩ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលគ្រប់វេលា ។