• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងមូលដ្ឋានការងារស្មគ្រ័ចិត្តនិងវិជ្ជាសង្គ្រោះបឋម ជូនគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាថ្មី នៅវិទ្យាល័យសម្តេចឪ ក្រុងបាត់ដំបង

នារសៀលថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២២នេះ នៅវិទ្យាល័យសម្តេចឪ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាលមូលដ្ឋានការងារស្មគ្រ័ចិត្តសម្រាប់យុវជនកាកបាទក្រហមកម្ពុជានិងវិជ្ជាសង្គ្រោះបឋម ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជាដែលជ្រើសរើសថ្មី ចំនួន៥០នាក់(ស្រី៣៣នាក់) ក្រោមអធិបតីភាព លោក យ៉ាន ឧត្តម នាយករងសាខាតំណាងលោកនាយកកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោកគ្រូ ដួង ជីវ័ន នាយកវិទ្យាល័យ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យសម្តេចឪ ក្រុងបាត់ដំបង ។សម្រាប់មេរៀនដែលបានលើកយកមកបង្ហាត់បង្ហាញរួមមាន ៖

១. ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា

២. គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ

៣. សុវត្ថិភាពចរាចរណ៍ផ្លូវគោក

៤. តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា

៥.វិធីសាស្រ្តផ្សព្វផ្សាយ

៦. វិជ្ជាសង្គ្រោះបឋម ។