• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋមនៅរាជធានីភ្នំពេញ

នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋមមានរយៈពេល២ថ្ងៃជូនយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន១០នាក់ និងមានការចូលរួមពីលោកស្រី Akiko Sasaki ប្រធានអង្គការ Side By Side និងលោក មាស ចាន់ឌី តំណាងអង្គការ Camsafe  ផងដែរ  ។ មានមតិនាឱកាសបើកវគ្គនោះ លោក ជិន ប៊ុនធឿន បានជម្រាបជូនពីគោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះគឺដើម្បីឲ្យសិក្ខាកាមទាំងអស់បានយល់ដឹងពីសុវត្ថិភាពចរាចរណ៍រួមមានច្បាប់ចរាចរណ៍ ផ្លូវគោក អនុក្រឹត្យនៃការផាកពិន័យ ផ្លាកសញ្ញាចរាចរណ៍ ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម និងជាពិសេសវិជ្ជាសង្គ្រោះបឋមដែលជាមុខវិជ្ជាសំខាន់អាចជួយជនរងគ្រោះដោយប្រការផ្សេងៗដូចជា សន្លប់បាត់បង់ស្មារតី បាក់ឆ្អឹង លង់ទឹក ពស់ចឹក ស្លាក់ រលាក និងរងរបួសបាន មុនពេលភ្នាក់ងារសង្គ្រោះឫឡានពេទ្យមកដល់ ហើយអ្វីដែលកាន់តែថ្មីនោះគឺរបៀបជួយជនរងគ្រោះក្នុងបរិបទជំងឺកូវីដ១៩។ មុននឹងប្រកាសបើកវគ្គ  លោកនាយកប្រតិបត្តិសាខា សង្ឃឹមយ៉ាងមុតមាំថាសិក្ខាមទាំងអស់នឹងខិតខំត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមពន្យល់បង្ហាត់បង្ហាញដោយចិត្តទុកដាក់ ដើម្បីទទួលបានចំណេះដឹងដ៏មានសារៈប្រយោជន៍នេះក្នុងការក្លាយខ្លួនជាជនបង្គោលសម្រាប់យកទៅផ្សព្វផ្សាយបន្ត  និងជួយសង្គ្រោះនៅក្នុងសហគមន៍  និងសាលារៀនរបស់ខ្លួន  ៕