• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលស្តីពី “សុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវិដ ១៩ នៅខេត្តព្រះវិហារ

កាលពីថ្ងៃទី ៥ ដល់ ៦ ខែ សីហា ឆ្នាំ ២០២១ នេះមន្ត្រីប្រតិបត្តិសាខាកាកាបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពី “សុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវិដ ១៩ ដល់មន្ត្រីអនុសាខាស្រុក និងអ្នកស្ម័គ្រចិត្ត កក្រក នៅស្រុករវៀង ខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់លោកស្រី អឹង សុទ្ធា ប្រធានគណៈកម្មាធិការអនុសាខាស្រុករវៀង វគ្គនេះបានបំបែកជាពីរក្រុមផ្សេងគ្នា ក្នុងមួយក្រុមមានចំនួន ១០នាក់ សរុប២០ នាក់ ស្រី ៨នាក់ ក្រោមការឧបត្ថម្ភដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ។ លោកនាយកក៏បានជម្រាបជូនពីគោលបំណងវគ្គបណ្តុះបណ្តាលនាពេលនេះ ដើម្បីលើកកម្ពស់ចំណេះដឹង សម្ថភាព និងជំនាញនៃអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទៅលើជំងឺកូវីដ-១៩ សុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសាស្ដ្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ និងដឹងពីជំនាញទំនាក់ទំនង ការផ្សព្វផ្សាយ និងយន្ដការផ្តល់ព័ត៌មានត្រលប់ប្រកបដោយប្រសិទ្ធិភាពក្នុងសហគន៍ទាក់ទងនឹងជំងឺកូវីដ១៩។