• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលស្តីពី “សុខភាពផ្លូវចិត្ត ចិត្តសាស្រ្តសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩” នៅខេត្តរតនគីរី

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥  ខែសីហា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្ត រតនគិរី  បានរៀបចំបើកវគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តកាកបាទក្រហម  ស្តីពី “សុខភាពផ្លូវចិត្ត ចិត្តសាស្រ្តសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩” ដោយបានការអញ្ជើញចូលរួមបើកវគ្គពីលោកស្រីស៊ឹម ច័ន្ទតារា អភិបាលរងស្រុកកូនមុំ និង លោក ឌឹម ណាត នាយកសាខា ដល់អ្នកស្ម័គ្រចិត្ត មកពីឃុំ ទាំង៦ នៃស្រុកកូនមុំ សរុបចំនួន ២០នាក់ ស្ត្រី ៩នាក់  ដែលវគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែ សីហា ឆ្នាំ ២០២១ នៅសាលប្រជុំសាលាស្រុកកូនមុំក្រោមការឧបត្ថម្ភពីគម្រោងត្រៀមបង្ការ និងឆ្លើយតបកូវីដ-១៩ គាំទ្រដោយសហពន្ធ័អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម(IFRC)។

នាឱកាសនោះ លោក ឌឹម ណាត បានជម្រាបជូនពីគោលបំណងវគ្គបណ្តុះបណ្តាលនាពេលនេះ ដើម្បីលើកកម្ពស់ចំណេះដឹង សម្ថភាព និងជំនាញនៃអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទៅលើជំងឺកូវីដ-១៩ សុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសាស្ដ្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ និងដឹងពីជំនាញទំនាក់ទំនង ការផ្សព្វផ្សាយ និងយន្ដការផ្កល់ព័ត៌មានត្រលប់ប្រកបដោយប្រសិទ្ធិភាពក្នុងសហគន៍ទាក់ទងនឹងជំងឺកូវីដ១៩។

នាឱកាលនោះដែរ លោកស្រី ស៊ឹម ច័ន្ទតារា បានមានប្រសាសន៍ សំណេះសំណាល ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវប្រឹងប្រែងយក ចិត្តទុកដាក់ខ្ពស់ ចូលរួមអោយអស់ពីលទ្ធភាព ដើម្បីទទួលបាននូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ បន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលកំពុងតែប្រឈមមុខនឹង ជំងឺដ៏កាចសាហាវនេះ ។ លោកស្រី ក៏បានសម្តែងនូវអំណរគុណដល់ថ្នាក់ដឹកនាំ កាកបាទក្រហមគ្រប់លំដាប់ថ្នាក់ ដែលមានសម្រចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតអោយសាខាបានផ្តល់វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ដល់អ្នកស្ម័គ្រចិត្តក្នុងស្រុកកូនមុំ គឺជាការួមចំណែកយ៉ាងសំខាន់ដល់ការទប់ស្កាត់ការីករាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ១៩  ពិសេស វីរុសបំប្លែងខ្លួនថ្មីៗដែលកំពុងមានការព្រួយបារម្ភ  តាមរយៈការប្រើប្រាស់សារអប់រំសំខាន់ៗរបស់ក្រសួងសុខាភិបាល  វិធានការ ៣កុំ ៣ ការពារ និង ២ ចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការ អប់រំសុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសាស្ត្រសង្គមផងដែរ ។