• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩នៅខេត្តកណ្តាល

នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានរៀបចំបើកវគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត ស្ទីពីសុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩ រយ:ពេល២ថ្ងៃ ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅដោយមានការគាំទ្រថវិកាពីសហព័័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឋចន្ទក្រហម តាមរយៈកាកបាទក្រហមកម្ពុជា ជូនអ្នកស្ម័គ្រចិត្ត កក្រក ចំនួន ២០ នាក់ ដែលបែងចែកជា ២កន្លែងសិក្សា គឺ នៅទីកន្លែងស្នាក់ការសាខា ចំនួនអ្នកស័្មគ្រចិត្ត ១០ នាក់ និង ទីស្នាក់ការអនុសាខាស្រុក ចំនួន ១០ នាក់  ក្រោមវត្តមាន ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តសាខា ។ គោលបំណងវគ្គ ៖

១-លើកកម្ពស់ចំណេះដឹង សមត្ថភាព និងជំនាញនៃអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ សុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ។

២-ទទួលបាននូវជំនាញទំនាក់ទំនង ការផ្សព្វផ្សាយ និងយន្តការផ្តល់ព័ត៌មានត្រឡប់ប្រកបដោយប្រសិទ្ធភាពក្នុងសហគមន៍ទាក់ទងនឹងជំងឺកូវីដ-១៩ ។